• 2021-02-25 08:32:23
  • ព័ត៌មាន

កុំមើលស្រាល ! អ្នកជំងឺអាចស្លាប់បាន ប្រសិនបើគ្មានការពិនិត្យ ព្យាលបាលតាមដាន ពីគ្រូពេទ្យ

  • 2021-02-25 08:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំមើលស្រាលលើលទ្ធភាព នៃការវាយលុករបស់កូវីដ១៩ ពិសេស ប្រភេទកូវីដបម្លែងថ្មី អាចធ្វើឲ្យមនុស្សវិវឌ្ឍន៍ទៅរកសេចក្ដីស្លាប់បាន ប្រសិនបើបុគ្គលនោះ មិនទទួលបានការពិនិត្យព្យាបាលឲ្យទាន់ពេលវេលា ហើយមានការថែទាំត្រឹមត្រូវនោះទេ។ នេះជាការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសារជាសម្លេងដែលបានចែកចាយតៗគ្នា ក្នុងពេលថ្មីៗនេះ។

លោកជំទាវបានបន្ថែមថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និង ការឈានទៅរក ការស្លាប់ដោយជំងឺកូវីដ១៩ ក្រសួងស្នើឲ្យគោរពតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ។

វិធានការ "៣ការពារ និង ៣កុំ" របស់ក្រសួងសុខាភិបាលគឺ

  • ៣ ការពារ គឺ (ពាក់ម៉ាស លាង ដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាព បុគ្គលពីមួយម៉ែត្រកន្លះឡើង)

  • ៣ កុំ (កុំទៅកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញ ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះ ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នានៅ ពេលជួបគ្នា ការធ្វើគារវកិច្ច ដោយសំពះគ្នា ងក់ ក្បាល ឬគ្រវីដៃជាដើម)៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់