• 2021-02-25 11:27:11
  • ព័ត៌មាន

ជាង ១ឆ្នាំ​នេះ រដ្ឋ​ចំណាយ​ជាង ២៣០លាន​ដុល្លារ ចែក​ជូន​ជន​ក្រីក្រ​អំឡុង​កូវីដ-១៩

  • 2021-02-25 11:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩២២ប៊ីលាន​រៀល ឬ ស្មើ​នឹង​ទឹកប្រាក់​ចំនួន ២៣០លាន​ដុល្លារ តាំង​ពី​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រី​ក្រ និង​ងាយ​រង​គ្រោះ​អំឡុង​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សង្គមកិច្ច អតីយុទ្ធជន និង​យុវនីតិសម្បទា

រូបភាព៖ អង្គការយូនីសែហ្វ

នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ជា​សេចក្ដីជូនដំណឹង​នោះ​បានឲ្យ​ដឹង​ថា ជាង ៧០ម៉ឺន​គ្រួសារ​ទាំង​ប្រភេទ​ក្រីក្រ​ទី១ និង​ទី២ បាន​ទទួល​ការ​ឧបត្ថម្ភ​នេះ ដោយ​ក្នុង​នោះ​ច្រើន​ជាង​ពាក់​កណ្ដាល​នៅ​តាម​ទីជនបទ។

សូម​ជម្រាប​ផង​ដែរ​ថា កម្មវិធី​ចែក​សាច់ប្រាក់​ជូន​ជន​ក្រីក្រ​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០២០ ហើយ​មក​ទល់​ពេល​នេះ​អនុវត្ត​បាន ៤ជុំ និង​ ៨លើក​ហើយ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់