• 2021-02-26 03:25:56
  • ព័ត៌មាន

ក្រសួងកំពុងតាមរកអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលមិនព្រមចូលខ្លួនមកព្យាបាល

  • 2021-02-26 03:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដឹងជានៅទីណា! ក្រសួងសុខាភិបាលបានចាត់វិធានការ រុករកអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដើម្បីយកធ្វើការព្យាបាលនៅក្នុងមន្ទីពេទ្យ។ យ៉ាងណាមិញ នៅក្នុងប្រភពរបស់ក្រសួងមិនបានបញ្ចាក់ពីភិនភាគរបស់អ្នកជំងឺ ក៏ដូចជាពេលវេលាដែលពួកគាត់រត់គេចខ្លួន និងទីតាំងនោះទេ។

គិតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៤៤ករណី ដែលក្នុងនោះ៤០ករណីជាការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។ បច្ចុប្បន្ន ចំនួនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យមានចំនួនសរុប ២៦៤នាក់ បើបូកបញ្ចូលចំនួនអ្នកជំងឺ២នាក់ ដែលក្រុមការងារកំពុងតាមរក ៕

អត្ថបទ ៖ Art

មតិយោបល់