• 2021-02-26 09:44:00
  • ព័ត៌មាន

សេវាបើកប្រាក់បៀវត្ស តាមប្រព័ន្ធឌីអីថល មានបច្ចេកវិទ្យាទំនើប និងភាពងាយស្រួល

  • 2021-02-26 09:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជូនចំពោះនិយោជក ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ និងអង្គភាពនានាក្នុងការបើកប្រាក់ខែជូនដល់បុគ្គលិក និយោជិត និងកម្មករ ប្រកបដោយសុវត្ថិភាព តម្លាភាព និងចំណេញពេលវេលា។

ជ្រើសរើសអ៊ីម៉ាន់នីតែងតែជាជម្រើសដ៏វៃឆ្លាត ព្រមទាំងបានផ្ដល់ជូនឲ្យបុគ្គលិកមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ជាមួយនិងកម្មវិធីអីុ-ម៉ាន់នី វេរប្រាក់ឥតគិតថ្លៃ ប្រូម៉ូសិនពិសេស រាប់ពាន់រង្វាន់ ជារៀងរាល់ខែ។ ជាពិសេស បានបង្កភាពងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនិងស្ថាប័នដែលតែងតែផ្ញើប្រាក់ទៅឪពុកម្តាយនៅឯស្រុកកំណើត។

ម្យ៉ាងវិញទៀត សេវានេះត្រូវបានអភិវឧ្ឍឡើងក្នុងគោលបំណងជួយសម្រួលដល់ម្ចាស់អាជីវកម្ម សហគ្រាសធំៗ ដែរមានភាពមមាញឹកការងារប្រចាំថ្ងៃ លោកអ្នកអាចធ្វើការងារនេះបានយ៉ាងងាយស្រួលនៅលើវេបសាយ ជាមួយនិងឡេបថប ក្នុងការបើកប្រាក់ខែបុគ្គលិក សន្សំសំចៃពេលវេលាកាន់តែច្រើនជាងមុន ជាពិសេសងាយស្រួលគ្រប់គ្រង គ្រាន់ចុចតែម្តងជាការស្រេចអ្វីៗគ្រប់យ៉ាងនៅលើដៃរបស់អស់លោកអ្នក ងាយស្រួលនិងសុវត្ថិភាព គ្រប់ទីកន្លែង។

គួរកត់សំគាល់ថា សេវានេះកម្មត្រូវបានអភិវឧ្ឍន៌ឡើងក្នុងគោលបំណងកាត់បន្ថយហានីភ័យចំពោះអតិថិជន ដែលអាចកើតមានឡើងក្នុងពេលដឹកសាច់ប្រាក់សុទ្ឋដ៏ច្រើន ដើម្បីបើកប្រាក់បៀវត្សជូនដល់បុគ្គលិក។ សេវានេះផ្តល់ផលប្រយោជន៍ដល់ទាំងក្រុមហ៊ុន-អង្គការ-ស្ថាប័ន និងទាំងបុគ្គលិកដែលបម្រើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា គួរកត់សំគាល់ អីុ-ម៉ាន់នី មានអតិថិជនជាង ១ លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីនិងមានភ្នាក់ងារ ៨០០០ កន្លែងនៅទូទាំងប្រទេសដើម្បីសេវាបម្រើជូនអតិថិជនទាំងអស់”។

សូមមេត្តាទំនាក់ទំនងតាមរយះលេខទូរស័ព្ទខាងក្រោម : Mr. Phann Vanndeth : 097 979 7197 Email : vanndethp@emoney.com.kh

ដំឡើងនិងចុះឈ្មោះឥឡូវនេះដើម្បីទទួលបានការផ្សព្វផ្សាយ និងប្រ៉ូម៉ូសិនពិសេស

មតិយោបល់