/Fooball21/603a3ef2b539f_1614429900_medium.jpg)
- 2021-02-27 12:47:50
- ព័ត៌មាន
ក្ដៅៗ ជប៉ុន ដាក់កម្ពុជាក្នុងបញ្ជីប្រទេសមានជំងឺកូវីដ១៩ បម្លែងខ្លួនថ្មី
- 2021-02-27 12:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ ជប៉ុន ដាក់កម្ពុជាក្នុងបញ្ជីប្រទេសមានជំងឺកូវីដ១៩ បម្លែងខ្លួនថ្មី
ចន្លោះមិនឃើញ
ប្រទេសជប៉ុន បានសម្រេចដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសមានជំងឺកូវីដ១៩បម្លែងខ្លួនថ្មីហើយ ក្រោយពីរកឃើញមេរោគថ្មីនេះលើអ្នកជំងឺ៣នាក់កាលពីពេលកន្លងទៅនេះ។
បើតាមលិខិតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បង្ហោះនៅមុននេះ គឺការប្រកាសខាងលើនឹងចូលជាធរមាននៅម៉ោង០០:០០ថ្ងៃទី១ខែមីនាឆ្នាំ២០២១ខាងមុខនេះទៅ។ ការដាក់នេះ មានន័យថាអ្នកដំណើរមកពីកម្ពុជា តម្រូវឱ្យបង្ហាញមន្ត្រីអន្ដោប្រវេសជប៉ុននូវលិខិតបញ្ជាក់សុខភាពអវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្ដក្នុងរង្វង់៧២ម៉ោងមុនធ្វើដំណើរ ហើយត្រូវធ្វើតេស្ដរកមេរោគទៀតនៅពេលមកដល់ជប៉ុន។ ក្នុងករណីមិនអាចផ្ដល់បានទេ ជននោះនឹងត្រូវស្នើឱ្យនៅដោយឡែក១៤ថ្ងៃ៕