• 2021-03-04 02:40:11
  • ព័ត៌មាន

អ្នកចង់ទៅលេងថៃ ត្រៀមកាំភ្លើងបាញ់ទឹកឲ្យហើយទៅ! លោក ប្រាយុទ្ធ ថាថៃនឹងមិនលើកពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីទេ

  • 2021-03-04 02:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឲ្យដឹងនៅថ្ងៃនេះថា ពិធីបុណ្យចួលឆ្នាំថ្មី ឬ ហៅថាម្យ៉ាងទៀតថា សង្រ្កាន្តឆ្នាំថ្មី នឹងមិនត្រូវបានលើកពេលទៅខែផ្សេងទេ។

ថ្វីត្បិតស្ថានភាពជម្ងឺកូវីដ មិនទាន់បានធូរស្រាលយ៉ាងណាក្តី ប៉ុន្តែការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីនេះ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្ត ច្រើនកុះករឡើងវិញ។

លោក ប្រយុទ្ធ បានថ្លែងថា ជារៀងរាល់ឆ្នាំមនុស្សរាប់សែននាក់បានសម្រុកមកលេងប្រទេសថៃក្នុងរដូវកាលចូលឆ្នាំថ្មី ដោយទីក្រុងបាងកកទាំងមូលស្ទើរក្លាយទៅជាសមរភូមិប្រយុទ្ធ របស់អ្នកលេងកាំភ្លើងបាញ់ទឹក។ យ៉ាងណាមិញ ការរក្សាគម្លាតសង្គម ការពាក់ម៉ាសការពារ និងវិធានការរក្សាអនាម័យ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ថៃជាប្រទេសមួយដែលមានវប្បធម៌និងអរិយធម៌ស្រដៀងគ្នាជាមួយកម្ពុជា ហេតុដូច្នេះហើយទើបបានប្រទេសនេះ ប្រារព្ធឡើងនូវពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃខែដូចគ្នាជាមួយកម្ពុជាយើង៕

ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់