• 2021-03-04 08:01:32
  • ព័ត៌មាន

Facebook សម្រចបិទចោលគណនីមួយចំនួននៅក្នុងប្រទេសថៃដោយសារហេតុផលសំខាន់មួយ

  • 2021-03-04 08:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គម Facebook បានសម្រេចបិទចោល គណនី (FB Account) មួយចំនួននៅក្នុងប្រទេសថៃ ដោយសារជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ ខុសនឹងគោលការដែលបានដាក់ចេញដោយក្រុមហ៊ុន។

ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ធំនេះ បានបិទ១៨៥ គណនី ដែលគេសង្ស័យថាត្រូវបានប្រើប្រាស់ដោយក្រុមយោធាថៃ។ ក្រុមយោធាថៃបានប្រើប្រាស់បណ្តាញសង្គម ជាប់ទាក់ទងទៅនឹងការបង្រ្កាបទៅលើបាតុករដែលចេញមកតវ៉ាប្រឆាំងនឹងរបបសឹករបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ។

បាតុករទាំងនោះជាប្រជាជនរស់នៅភាគខាងត្បូងប្រទេស ដែលកាន់សាសនា អ៊ុីស្លាម ។ ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះប្រជាជន ថៃកាត់ម៉ាឡេសុីដែលភាគច្រើនរស់នៅតំបន់ភាគខាងត្បូង ត្រូវបានគេសម្លាប់ជាង ៧០០០នាក់។

នេះជាសញ្ញាព្រមានមួយបង្ហាញថា ក្រុមហ៊ុន Facebook មិនបានគាំទ្រឲ្យមានការកាប់សម្លាប់ណាមួយទៅលើប្រជាជនពីសំណាក់ក្រុមយោធាថៃនោះទេ។ ក្រៅពីគណនី Facebook ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមយោធា គឺនៅអាចប្រើប្រាស់បានធម្មតា៕

ប្រភព៖ Channelnewsasia ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់