
- 2021-03-05 02:33:50
- ព័ត៌មាន
សិង្ហបុរី ប្រាប់ទៅពលរដ្ឋខ្លួនអោយពិចារណាចាកចេញពីមីយ៉ាន់ម៉ាអោយបានឆាប់
- 2021-03-05 02:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី ប្រាប់ទៅពលរដ្ឋខ្លួនអោយពិចារណាចាកចេញពីមីយ៉ាន់ម៉ាអោយបានឆាប់
ចន្លោះមិនឃើញ
រដ្ឋាភិបាលសិង្ហបុរី បានអំពាវនាវដល់ពលរដ្ឋខ្លួនដែលកំពុងនៅមីយ៉ាន់ម៉ា ត្រូវចាកចេញពីប្រទេសនេះអោយបានឆាប់តាមអាចធ្វើបាន។
ក្រៅពីអំពាវនាវ ក្រសួងការបរទេស បានស្នើអោយជនជាតិសិង្ហបុរីជៀសវាងការធ្វើដំណើរទៅមីយ៉ាន់ម៉ាដែល កំពុងផ្ទុះការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងយោធានៅទូទាំងប្រទេសចាប់តាំងពីរដ្ឋប្រហារថ្ងៃ១កុម្ភៈ ដែលនាំដល់ការបង្ក្រាបដ៏បង្ហូរឈាមពីកងកម្លាំងសន្តិសុខ។
មនុស្សជាង៥០នាក់ហើយបានស្លាប់ក្នុងការបង្ក្រាបការបះបោរប្រឆាំងការគ្រប់គ្រងយោធាដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូ ជី និងប្រធានាធិបតី វីន មីយីនត៍។ ដោយឡែកបើសិន ប្រជាជនសិង្ហបុរីណាដែលជ្រើសរើសបន្តស្នាក់នៅក្នុងមីយ៉ាន់ម៉ា ត្រូវបានប្រាប់អោយនៅក្នុងផ្ទះ៕