• 2021-03-09 04:52:11
  • ព័ត៌មាន

បាតុករមីយ៉ាន់ម៉ា ជាង២០០នាក់ត្រូវបានក្រុមប៉ូលិស ចាប់រារាំងទុក

  • 2021-03-09 04:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់បាតុករមីយ៉ាន់ម៉ា ជាង២០០នាក់ ត្រូវបានកម្លាំងប៉ូលិស រារាំងដោយការបិទផ្លូវមិនឲ្យត្រលប់ទៅផ្ទះវិញបានក្រោយធ្វើ់បាតុកម្មប្រឆាំងរបបយោធា។

បើតាមការឲ្យដឹងពីអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកAntonio Guterres ​អ្នកដែលត្រូវបានប៉ូលិសរារាំងបិទផ្លូវមិនឲ្យចេញទៅណាបាននោះ ភាគច្រើនគឺជាស្រ្តីចូលរួមបាតុកម្មក្នុងទិវាសិទ្ធិនារីអន្តរជាតិ។ មនុស្សជាង២០០នាក់មិនអាចចេញទៅណាបាន នៅក្នុងសង្កាត់មួយក្នុងទីក្រុងយ៉ាងហ្គូន។ ស្នូរគ្រាប់កាំភ្លើងត្រូវបានឮយ៉ាងកងរំពង ចេញពីតំបន់ដែលប៉ូលិសបានរារាំងបាតុករនោះ។ គេនៅមិនទាន់ដឹងថាមានអ្នកស្លាប់ឬរបួសនៅឡើយទេ ស្របពេលដែលការបង្រ្កាបដោយហិង្សាពីសំណាក់ប៉ូលិសប្រដាប់ដោយអាវុធ នៅតែបន្តឡើង។

យ៉ាងណាមិញនៅព្រឹកនេះ ដោយមានការអំពាវនាវពីខាងតំណាងអង្គការសហប្រជាជាតិ ក្រុមយោធាមីយ៉ាន់ម៉ាបានសម្រចដោះលែងបាតុករទាំង២០០នាក់ឲ្យមានសេរីភាពវិញហើយ។ មកទល់ពេលនេះបាតុករដែលស្លាប់នៅក្នុងបាតុកម្មប្រឆាំងរបបសឹក មានចំនួន៥៤នាក់៕

ប្រភព៖ BBC ប្រែសម្រួលដោយ៖ ពិទូ

មតិយោបល់