• 2021-03-11 02:31:19
  • ព័ត៌មាន

ដូចត្រីជាប់សំណាញ់! មុនតេស្តវិជ្ជមាន ៣នាក់ប្រពន្ធកូន ធ្លាប់ទៅលេងផ្ទះម្ដាយក្មេកនៅកំពង់ចាម ទៅផ្ទះម្ដាយបង្កើតនៅព្រៃវែង

  • 2021-03-11 02:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានដែលទទួលបានពីមន្ទីព័ត៌មានខេត្តព្រៃវែងបានឲ្យដឹងថា មានករណីកំពុងពាក់ព័ន្ធការឆ្លងក្នុងសហគមន៍នៅប្រមាណជា ៣០នាទីមុននេះ ក្រោយបុរសវិជ្ជមានកូវីដ១៩ម្នាក់ បានទៅលេងស្រុកកំណើត។

ថ្ងៃទី ០៧ ខែមិនា ឆ្នាំ ២០២១ បុរសខាងលើបានទៅលេងផ្ទះម្តាយក្មេកនៅខេត្តកំពង់ចាម រួចក៏បន្តទៅលេងផ្ទះម្តាយនៅភូមិព្រែកតាស ឃុំ ព្រែកតាស ស្រុកពោធិ៍រៀង លុះព្រឹកឡើង ម៉ោង១១ ក៏ចេញដំណើរទៅភ្នំពេញវិញ។ នៅថ្ងៃទី ០៩ ខែមិនា រូបលោកក៏មានអាការផ្តាសាយ និងក្តៅខ្លួន បន្ទាប់មកក៏សម្រេចចិត្តពិនិត្យសុខភាព ដោយយកសំណាកទៅពិនិត្យ លុះដល់ព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ លោកក៏បានខលមកម្តាយ នៅស្រុកកំណើតថា រូបគាត់និងប្រពន្ធ រួមទាំងកូនប្រុស ៣ នាក់ បានផ្ទុកវិជ្ជមានកូវីដ ១៩ រីឯកូនស្រីរបស់លោកគឺពុំមានផ្ទុកវិជ្ជមានកូវីដ ដូចរូបលោកឡើយ។ គួរបញ្ជាក់ថាបុរសខាងលើ មានមុខេបរជាជាងផ្សារដែក នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីបានទទួលដំណឹង លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានដឹកនាំកម្លាំងអធិការដ្ឋាន នគរបាល ប្រធានស្រុកប្រតិបត្តិ អាជ្ញាធរ ភូមិឃុំមណ្ឌលសុខភាព ចុះទៅដល់ទីតាំងអ្នកប៉ះពាល់មានម្តាយ ឪពុកបង្កើត ម្តាយមីង ក្មួយ ហើយបានធ្វើសួរនាំការពារយាមកាមអ្នកទាំង៤ នាក់ ដោយដាក់ខ្សែរការពារផ្ទះមិនឱ្យចេញចូលទៅណាទេ ៕

អត្ថបទ ៖ Art

មតិយោបល់