• 2021-03-14 01:14:37
  • ព័ត៌មាន

ឆ្លងបន្តគ្នា​ក្នុងភូមិតែមួយរកឃើញមនុស្សជិត ៣០នាក់ ផ្ទុកកូវីដ នៅស្រុកកោះធំ

  • 2021-03-14 01:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៤១ នាក់ទៀត សុទ្ធតែអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ២៤ នាក់ ផងដែរ ។

ក្នុងនោះដែរ អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅក្នុងខេត្តកណ្តាលព្រឹកនេះ គឺមានចំនួន ២៨នាក់ ដែលរស់នៅក្នុងភូមិតែមួយ គឺភូមិ ព្រែកស៊ឺង ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ បច្ចុប្បន្នអ្នកជំងឺទាំង២៨នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល។

គិតត្រឹមព្រឹកថ្ងៃទី ១៤ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៧៩២ នាក់ហើយ ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១៣០៥ នាក់ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់