• 2021-03-15 02:58:00
  • ព័ត៌មាន

ធ្វើតេស្តរួចភ្លាមៗអត់នៅផ្ទះ ចេញលទ្ធផលវិជ្ជមានពេទ្យទៅដឹក អ្នកផ្ទះប្រាប់ថាទៅការគេនៅកំពតបាត់ហើយ

  • 2021-03-15 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីហួសចិត្តមួយ បុរសម្នាក់ស្របពេលខ្លួនកំពុងរង់ចាំលទ្ធផលធ្វើតេស្តកូវីដ ១៩ បែរជាមិនធ្វើចត្តាឡីស័កនៅផ្ទះ រួចទៅចូលរួមមង្គលការ ពេលចេញលទ្ធផលតេស្តវិជ្ជមាន ស្រាប់តែគ្រួសារអ្នកជំងឺកូវីដ ១៩ រូបនេះប្រាប់គ្រូពេទ្យថា សាម៉ីខ្លួនបានទៅចូលរួមមង្គលការនៅខេត្តកំពតបាត់ទៅហើយ ។

បច្ចុប្បន្នអ្នកជំងឺកូវីដ ១៩ ដែលទៅចូលរួមពិធីមង្គលការមួយកន្លែងនៅស្រុកឈូក ខេត្តកំពត កាលពីយប់ថ្ងៃទី ១៤ មីនា ២០២១ នេះ ត្រូវបានក្រុមគ្រូពេទ្យនាំមកព្យាបាលនៅសណ្ឋាគារ The Great Dukeរាជធានីភ្នំពេញ។ ដោយឡែកអ្នកពាក់ព័ន្ធជាមួយបុរសខាងលើ ៥នាក់ទៀត បានយកទៅមណ្ឌលចាក់អង្រែ ហើយអ្នកបើកតាក់ស៊ីដែលដឹកគាត់ទៅកំពត ក៏ត្រូវយកសំណាក និងធ្វើចត្តាឡីស័កផងដែរ។ ថ្ងៃនេះអាជ្ញាធរ នឹងប្រមូលអ្នកពាក់ព័ន្ធទៅយកសំណាក និងធ្វើចត្តាឡីស័កដើម្បីរកមើលមេរោគកូវីដ-១៩។

គួរបញ្ជាក់ឲ្យដឹងដែរថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសខាងលើ បានទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩ ។ ក្រោយពីយកសំណាករួចហើយបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦ នាក់ ៕

អត្ថបទ​ ៖ ពិទូ

មតិយោបល់