• 2021-03-15 10:45:39
  • ព័ត៌មាន

ផ្លូវជាតិលេខ១ អភិវឌ្ឍដល់ណាហើយ? គួរចាប់អារម្មណ៍ដីធ្លី តំបន់សេដ្ឋកិច្ចថ្មីៗកំពុងត្រូវប៉ាន់ ទាន់នៅធូរថ្លៃ

  • 2021-03-15 10:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ប៉ែកផ្លូវជាតិលេខ ១ ត្រូវបានគេទទួលស្គាល់ថាជាតំបន់ដែលកំពុង​រីកចម្រើនឆាប់រហ័ស និងមាន​ការអភិវឌ្ឍថ្មីៗមិនចេះដាច់ក្នុងអំឡុង ៥ឆ្នាំចុង​ក្រោយ​នេះ​។ តួយ៉ាងតំបន់​នេះ​ ស្ថិតក្នុងគម្រោង «ផ្លូវ ១ ខ្សែក្រវ៉ាត់ ១» របស់ចិន និង​គ្រោង​ផ្លូវ​ល្បឿនលឿនទៅក្រុង​បាវិត ខេត្តស្វាយរៀង ដែលពោរពេញដោយដង្ហើមសេដ្ឋកិច្ច និង​អម​ដោយ​​វត្តមានសំណង់អគារពាណិជ្ជកម្ម និងបុរីធំៗជាច្រើនកំពុងសាងសង់។

គម្រោង​ធំៗរាប់​មិនអស់​ កំពុង​អភិវឌ្ឍយ៉ាងសកម្មក្នុងតំបន់នេះដូចជា ៖ គម្រោងអភិវឌ្ឍសំណង់លំនៅឋានតម្លៃមធ្យម និងក្រោមធម្យម ,គម្រោង​បុរីធំៗ និងអគារខុនដូ, ផ្សារទំនើប, មានមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិដ៏ធំ (មជ្ឍមណ្ឌលកំសាន្តព្រីន ម៉ាណ័រ), ផ្សារសហគមន៍ទំនើបៗ, សាលាអន្តរជាតិ, និងមន្ទីពេទ្យជោរី (CHO RAY PHNOM PENH HOSPITAL)។

កាន់តែគួរឲ្យកត់សម្គាល់នោះ គ្រោង​ស្ពានឆ្លងកាត់ពីទីក្រុងរណបកោះពេជ្រ ទៅកោះនរា បាន​បើកការ​សាងសង់ហើយ ​កាលពី ខែតុលា ២០២០​ កន្លងទៅនេះ​ ។ តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាសម្រាប់ស្ពានបេតុងខ្សែកាបតភ្ជាប់ ពីតំបន់អភិវឌ្ឍកោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានប្រវែង ៨២៤ ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ ។

​នា​ថ្ងៃខាងមុខ ការធ្វើដំណើរចូលមកក្នុងទីក្រុងកាន់តែមានភាពងាយស្រួល និង​ឆាប់​រហ័ស សម្រាប់អ្នករស់នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ជាពិសេសអ្នកដែលមានលំនៅឋាននៅទីនេះស្រាប់ ឬអ្នកចង់ទិញផ្ទះ សម្រាប់រស់នៅ ទុកជួល ឬទុកលក់ដូរកាន់តែចំណេញខ្លាំង ព្រោះហាងឆេងក្នុងតំបន់នេះនឹង​បន្តឡើង​ ពិសេស​ពេលដែលស្ពានភ្ជាប់កោះនរា និង​ កោះពេជ្យសាងសង់រួចរាល់ក្នុងឆ្នាំ ២០២៣។​

ក្នុងចំណោមគម្រោងបុរីធំៗជាច្រើនតាមបណ្ដោយផ្លូវជាតិលេខ១ គម្រោងបុរីមួយកំពុងតែលេចរូបរាងឡើងទាក់ទាញការចាប់អារម្មណ៍ខ្លាំង នោះ គឺ “ឧទ្យានមង្គល” ដែលជាគម្រោងទី ៨ របស់ បុរីមង្គលភ្នំពេញ។

ចាប់ចិត្តចង់បានលំនៅឋានដ៏ល្អ សម្រាប់រស់នៅ ឬ លំហែកាយជាប់ផ្លូវលេខ ១ គម្រោង “ឧទ្យានមង្គល” គឺជា​ជម្រើស​ល្អបំផុត ខណៈបុរីកំពុង​សាងសង់ ទាំងតម្លៃ និង​លក្ខខណ្ឌក្នុងការបង់ប្រាក់​ពិតជាល្អ​ មិនគួររំលង។​

«ឧទ្យានមង្គល» លាតសន្ធឹងលើផ្ទៃដីជាង ១៥ហិកតា មានជ្រើសផ្ទះ វីឡាប្រណិត និង ផ្ទះអាជីវកម្ម ក្នុង​តម្លៃ​ចាប់​ពី ៧ម៉ឺនដុល្លារ​ឡើង​ទៅ​។ គម្រោងមួយនេះ មានភាពលេចធ្លោ​លើទីតាំង ដែលល្អឥតខ្ចោះ ជាប់ផ្លូវជាតិលេខ១ , ចំមុខខ្យល់, ក្បែរបឹងធម្មជាតិ, មានសួនច្បារបៃតងខ្ចី, ហ៊ុមព័ទ្ធដោយដើមឈើធម្មជាតិ ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងការរស់នៅ ប្រកបដោយផាសុកភាព។

ពិសេស! សម្រាប់ការកក់ផ្ទះមុនគម្រោងសាងសង់រួច លោកអ្នកនឹងមានឱកាសចំណេញខ្ពស់ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ជាង ២០០០០ដុល្លារ ឯណោះ។

លោកអ្នកគ្រាន់តែធ្វើដំណើរត្រឹម ៥នាទីពីផ្សារព្រែកឯងនឹងមកដល់គម្រោង ឧទ្យានមង្គលតែម្ដង ងាយស្រួលរក ផ្លូវមិនស្មុគស្មាញ ។ ប្រសិនបើលោកអ្នកជិះពី ស្ពានច្បារអំពៅ គឺនៅខាងស្ដាំដៃ រីឯជិះពីកៀនស្វាយមកវិញ គឺស្ថិតនៅខាងឆ្វេងដៃ។

កាន់តែច្បាស់ លោកអ្នកអាចទៅ​មើលដោយផ្ទាល់ដល់ទីតាំង ឬ ចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់