• 2021-03-16 05:52:36
  • ព័ត៌មាន

សម្តេចតេជោ និយាយបែបនេះដាក់ ឌួងឆាយ

  • 2021-03-16 05:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនីហ្វេសបុក «Deth Malina ដេត ម៉ាលីណា»ដែលមហាជនទូទៅដឹងថាជាគណនីហ្វេសបុករបស់អតីតភរិយារបស់ ឧកញ៉ា​ ឌួង ឆាយ អ្នកស្រី ដេត ម៉ាលីណា។ គណនីហ្វេសបុកនេះកាលពីយប់ថ្ងៃចន្ទ ១៥ មីនា ឆ្នាំ២០២១ ម្សិលមិញបានបង្ហោះវីដេអូហឹង្សារបស់អតីតស្វាមីមកលើខ្លួនកាលពីកន្លងទៅដែលមានអ្នកចូលមើល និងចូល comment រាប់រាប់ម៉ឺននាក់ ដោយក្នុងនោះក៏មានគណនីសម្តេចតេជោ ហ៊ុន សែន ចូល Comment ផងដែរ។

Comment របស់សម្តេចតេជោដែលបានចូល Comment គណនីហ្វេសបុក «Deth Malina ដេត ម៉ាលីណា»នោះគឺបានសរសេរថា «ហេតុអី​ ដួង ឆាយ​ ឃោឃៅដល់កំរិតនេះ?»។ ក្រោយពីសម្តេចតេជោ Comment រួចនោះ ក៏មិនឃើញមានម្ចាស់គណនី«Deth Malina ដេត ម៉ាលីណា» ឆ្លើយឆ្លងបន្តនោះដែរ មានតែមហាជនចូលComment តែប៉ុណ្ណោះ។

ខាងក្រោមនេះជាវីដេអូរបស់អ្នកស្រី ដេត ម៉ាលីណាបង្ហោះកាលពីម្សិលមិញ៖

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់