• 2021-03-19 03:31:26
  • ព័ត៌មាន

សម្តេចបញ្ជាក់ច្បាស់ហើយ! វ៉ាក់សាំងចិន សុីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ សប្តាហ៍ក្រោយនេះ

  • 2021-03-19 03:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៩ ខែមីនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងតាមរយៈសារជាសំឡេងថា វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ (Sinovac) នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១នេះ។

សម្តេចនៅតែបន្តអំពាវឱ្យប្រជាជនបន្តអនុវត្តវិធានអនាម័យឱ្យបានល្អ ជាពិសេសបើមិនចាំបាច់សូមកុំចេញពីផ្ទះ និង ៣កុំ ៣ការពារមិនត្រូវភ្លេចឡើយ។ សម្តេចមានប្រសាសន៍បន្តទៀតថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងហើយ ក៏ត្រូវការពារខ្លួនឱ្យបានល្អខ្ជាប់ខ្ជួនផងដែរ ។ គួរបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង២ប្រភេទសម្រាប់ចាក់ឱ្យប្រជាជន ពោលគឺ សុីណូហ្វាម ដែលជាជំនួយមិត្តចិន និង អាស្រ្តាហ្សេណេហ្គា របស់អង់គ្លេស ជាជំនួយក្រោមកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក។ ឆាប់ៗនេះកម្ពុជានឹងទទួលបានវ៉ាក់សាំងចិន មួយប្រភេទទៀត គឺ វ៉ាក់សាំង សុីណូវ៉ាក់ជាង ១លាន៥សែនដូស៕

អត្ថបទ ៖ ពិទូ

មតិយោបល់