• 2021-03-22 09:59:23
  • ព័ត៌មាន

ស្ងាត់ៗ! ថៃកើនអ្នកស្លាប់ដោយសារកូវីដ ដល់ ៩១នាក់ ឯអ្នកឆ្លងថ្មីថ្ងៃនេះ ៧៣នាក់

  • 2021-03-22 09:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ ថៃបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៣នាក់ និង មានអ្នកស្លាប់ម្នាក់ទៀត។ បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ បានឱ្យដឹងថា ក្នុងករណីអ្នកវិជ្ជមានថ្មីទាំង ៧៣នាក់ មាន៦៦នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ៧ករណីទៀតគឺជាការនាំចូលពីក្រៅប្រទេស។ គិតទាំងអ្នកស្លាប់ថ្មី​មួយរូបទៀតនេះ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដនៅថៃ កើនដល់ ៩១នាក់ហើយ។

ចំពោះករណីអ្នកស្លាប់ថ្មី ជាបុរសជនជាតិថៃ វ័យ ៦០ឆ្នាំមានទីលំនៅក្នុងក្រុងបាងកក។ បុរសនេះបានតេស្តវិជ្ជមានកូវីដនៅថ្ងៃទី១៥ ខែមីនា រួចបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែមានជំងឺប្រចាំកាយ មហារីកសួតផងនោះ ទើបធ្វើឱ្យក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។

គួរឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមីនា ប្រទេសមានព្រំដែនជាប់កម្ពុជាមួយនេះ មានអ្នកឆ្លងកូវីដសរុបចំនួន ២៧៨៧៦នាក់ និងមានអ្នកស្លាប់ ៩១នាក់៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ ពិទូ

មតិយោបល់