• 2021-03-23 06:48:49
  • ព័ត៌មាន

ខេត្តព្រះសីហនុ ត្រៀមឈាបនដ្ឋានសម្រាប់បូជាអ្នកស្លាប់ដោយសារកូវីដ រួចរាល់ហើយ

  • 2021-03-23 06:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យឈាបនដ្ឋាន ដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសរើសទីតាំងខាងលើ សម្រាប់ត្រៀមបម្រុងរៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ។

សូមជម្រាបជូនថាទីតាំងខាងលើនេះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃឈើហ៊ុំព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវប៉ះពាល់ផ្សេងៗ៕

ប្រភព អត្ថបទ និង រូបភាព ៖ រដ្ឋបាលខេត្តព្រះសីហនុ

កែសម្រួល ៖ ពិទូ

មតិយោបល់