• 2021-03-24 06:16:23
  • ព័ត៌មាន

កងកម្លាំងយោធាមីយ៉ាន់ម៉ា ឆក់យកជីវិតកុមារីអាយុ៧ឆ្នាំខណៈកំពុងអង្គុយលើភ្លៅឪពុកនៅក្នុងផ្ទះ

  • 2021-03-24 06:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ានៅក្នុងស្រុកបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី២៣ម្សិលមិញ កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាញ់ប្រហារបណ្តាលឱ្យកុមារីរូបនោះស្លាប់ក្នុងថ្លុកឈាម។

កុមារីខាងលើមានឈ្មោះថា Khin Myo Chit មានអាយុ ៧ឆ្នាំ ត្រូវកងកម្លាំងបង្រ្កាបបាតុករ បាញ់ស្លាប់នៅខណៈពេលដែលនាងកំពុងអង្គុយនៅលើភ្លៅឪពុករបស់នាងនៅក្នុងផ្ទះ ដែលស្ថិតិនៅទីក្រុង មែនដាឡៃ។ បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍ផ្ទាល់បានឱ្យដឹងថា ដំបូងគឺគេសំដៅចង់បាញ់ឪពុករបស់នាងទេ ប៉ុន្តែបែរជាគ្រាប់កាំភ្លើងនោះហោះទៅត្រូវកុមារីរងគ្រោះវិញ។

រូបភាព ៖ Reuters

ចំណែកអង្គការសង្គ្រោះកុមារប្រចាំប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា មកទល់ពេលនេះមានក្មេងៗជាង២០នាក់ហើយត្រូវបានគេបាញ់សម្លាប់នៅក្នុងការបង្រ្កាប បាតុកម្មប្រឆាំងទៅនឹងរបបរដ្ឋប្រហារយោធា៕

ប្រភព៖ Reuters ប្រែសម្រួល ៖ ពិទូ

មតិយោបល់