• 2021-03-26 08:50:49
  • ព័ត៌មាន

វីង និង City Express ជប៉ុន ចាប់ដៃគូដើម្បីសម្រួលការផ្ទេរប្រាក់មកកម្ពុជា

  • 2021-03-26 08:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានដឹងថា នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ មានករណីភ្លើងឆេះមន្ទីរពេទ្យមួយដែលមានអ្នកជំងឺកូវីដកំពុងសម្រាកព្យាបាល។ ហេតុការណ៍នេះកើតឡើងនៅទីក្រុង Mumbai ប្រទេសឥណ្ឌា។

បើតាមការបញ្ជាក់ពីមន្រ្តីមូលដ្ឋាន មន្ទីរពេទ្យដែលត្រូវភ្លើងឆេះ មានអ្នកជំងឺកូវីដ-១៩ ប្រមាណ ៧០នាក់កំពុងសម្រាកព្យាបាល។ ចំណែករបាយការណ៍បានបង្ហាញថា មនុស្ស៦នាក់បានស្លាប់នៅក្នុងហេតុការណ៍ខាងលើ។

ទន្ទឹមនឹងនេះ ប៉ូលិសក្រុង Mumbai មិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះទាំង៦នាក់ដែលបានស្លាប់នោះ ថាជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលកូវីដ-១៩ ឬ យ៉ាងណានៅឡើយទេ។ យ៉ាងណាមិញអាជ្ងាធរ បានដុតដៃដុតជើងនាំគ្នាជួយជម្លៀសអ្នកជំងឺដែលស្នាក់នៅក្នុងមន្ទីរពេទ្យទាំងយប់ ខណៈអណ្តាតភ្លើតកំពុងឆេះយ៉ាងសន្ធោសន្ធៅ៕

មតិយោបល់