• 2021-03-26 11:31:09
  • ព័ត៌មាន

សាលារាជធានីសុំឲ្យម្ចាស់ផ្ទះជួល ឬ បន្ទប់ជួល គិតគូរបញ្ជុះថ្លៃឈ្នួល ឬ លើកលែងថ្លៃឈ្នួលទាំងស្រុងរហូតដល់កូវីដធូរស្បើយ

  • 2021-03-26 11:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឲ្យ ម្ចាស់ផ្ទះជួល ឬ បន្ទប់ជួលគិតគូរបញ្ចុះថ្លៃឈ្នួលផ្ទះ ឬ ក៏លើកលែងថ្លៃឈ្នួលទាំងស្រុង រហូតដល់ស្ថានភាពកូវីដ-១៩បានធូរស្បើយ នេះបើតាមលិខិតមួយ ដែលចុះហត្ថលេខាដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ខណៈកូវីដ-១៩ នៅញាំញីជីវភាពបងប្អូនប្រជាពលរដ្ឋទូទៅ សាលារាជធានីស្នើសុំឲ្យម្ចាស់ផ្ទះ ឬ បន្ទប់ជួល គិតគូរចំពោះបញ្ហានេះ។ លើសពីនេះទៅទៀត ខាងរដ្ឋបាលរាជធានី ក៏សុំឲ្យយោគយល់ចំពោះការបង់ថ្លៃយឺតពីអ្នកជួលទាំងអស់ ហើយក៏សុំកុំឲ្យបណ្ដេញអ្នកជួល ពេលដែលគ្នាអត់មានលទ្ធភាពបង់ប្រាក់។

ការធ្វើបែបនេះ ក៏ជាចំណែក ជួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ នេះបើតាមសេចក្ដីអំពាវនាវមួយនេះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់