• 2021-03-30 08:26:05
  • ព័ត៌មាន

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ បដិសេធការចោទប្រកាន់មកលើប្រទេសថៃ ថាបានគាំទ្ររបបយោធាមីយ៉ាន់ម៉ា

  • 2021-03-30 08:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលថៃ បានបដិសេធការចោទប្រកាន់ដែលថាខ្លួនគាំទ្រយោធាមីយ៉ាន់ម៉ាដែលប្រើប្រាស់កម្លាំងទ័ពប្រឆាំងនឹងប្រជាជនរបស់ខ្លួន។ នាយករដ្ឋមន្រ្តីថៃ និយាយថា ផ្ទុយទៅវិញខ្លួនកំពុងត្រៀមសម្រាប់ការកើនឡើងនៃជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលអាចកើតមាននៅពេលដ៏ខ្លីខាងមុខនេះ។

នៅពេលដែលត្រូវបានគេសួរថា រដ្ឋាភិបាលកំពុងតែផ្តល់ជំនួយដល់កងទ័ពមីយ៉ាន់ម៉ា លោកប្រាយុទ្ធ ចាន់អូចា បាននិយាយថា ''តើយើងគាំទ្រកងទ័ព មីយ៉ាន់ម៉ា តាមវិធីណា? គ្មាននរណាម្នាក់គាំទ្រការប្រើប្រាស់អំពើហឹង្សាទៅលើប្រជាជនទេ" ។

ឧត្តមសេនីយ៍ ប្រាយុទ្ធ បានបដិសេធអំពីការចោទប្រកាន់ថាលោក បានគាំទ្ររបបយោធា មីយ៉ាន់ម៉ា ។ លោកបានថ្លែងយ៉ាងដូច្នោះ ទៅកាន់អ្នកសារព័ត៌មាន នៅឯវិមានរដ្ឋាភិបាល កាលពីថ្ងៃច័ន្ទ ពោលគឺពីរថ្ងៃបន្ទាប់ពី ពលរដ្ឋមីយ៉ាន់ម៉ា យ៉ាងតិច ៩០ នាក់រួមទាំងកុមារជាច្រើននាក់ទៀតត្រូវបានសម្លាប់បន្ទាប់ពី កងកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។

គួរឱ្យដឹងថា គិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ បានកើនឡើងដល់ជាង ៤៦០ នាក់៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ ពិទូ

មតិយោបល់