• 2021-03-30 07:55:39
  • ព័ត៌មាន

មក​បន្តបន្ទាប់​ឥត​ដាច់! ស្អែក​នេះ​យន្តហោះ​យោធា​ចិន នឹង​ដឹក​វ៉ាក់សាំង​ ៧សែន​ដូស​ទៀត​មក​កម្ពុជា​

  • 2021-03-30 07:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​៧០​ម៉ឺន​ ឬ​៧​សែន​ដូស​ទៀត​ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​រយៈ​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ម៉ោង ៧ យប់​ស្អែក​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ ទទក។

កាល​ពី​លើក​ទី​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ផ្ដល់​វ៉ាក់សាំង​ឲ្យ​កម្ពុជា​ដំណាក់​កាល​ទី​មួយ​ចំនួន​ ៣០​ម៉ឺន​ដូស​ តាម​ការ​សន្យា​គឺ​ចិន​ផ្ដល់​ ១​លាន​ដូស​​ ទើប​លើក​នេះ​ បន្ថែម​៧០​ម៉ឺន​ដូស​ទៀត។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា​វ៉ាក់សាំង​ស៊ីណូហ្វាម ៣០ ម៉ឺន​ដូស ក្នុងចំណោម ៧០ ម៉ឺន នឹង​ត្រូវ​ប្រគល់​មក​ក្រសួង​ការពារ​ជាតិ។

ដោយ​ឡែក​នៅ​សល់​ ៤០ ម៉ឺន​ដូស​ទៀត​ប្រគល់​នឹង​ជូន​ក្រសួង​សុខាភិបាល​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ ពិធី​ប្រគល់ ទទួល នឹង​ក្រោមអធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ៖ សៀនហួរ

មតិយោបល់