• 2021-03-30 09:19:49
  • ព័ត៌មាន

រូបភាព​រំជួលចិត្ត! ប្រទេស​នានា​វាស់​កម្ដៅ​ប្រជាជន​ រីឯ​មីយ៉ាន់ម៉ា​យក​កាំភ្លើង​ភ្ជង់​ក្បាល​ប្រជាជន​

  • 2021-03-30 09:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​នេះ​កង​យោធា​មីយ៉ាន់ម៉ា​ ​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាងតិច ៥១០ នាក់​​ហើយ​ក្នុង​រយៈពេល​ជិត ២​ខែ​ចាប់​តាំង​ពី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ទម្លាក់​គណបក្ស​លោក​ស្រី​ អង់សាន ស៊ូជី​។

សេត​វិមាន​ សហគមន៍​អន្តរជាតិ​ ​ប្រទេស​អាស៊ាន ក៏​ដូចជា​ ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​​ជាតិ ​​បាន​ថ្កោល​ទោស​​ចំពោះ​ការ​សម្លាប់​ជន​ស៊ីវិល​នេះ​និង​បាន​​អំពាវនាវ​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​។ ប៉ុន្តែ​ក្រៅ​តែ​ពី​ការ​ថ្កោល​ទោស​គេ​ មិន​ឃើញ​មាន​ចំណាត់​ការ​អ្វី​ផ្សេង​ដែល​អាច​ដាក់​បន្ទុក​លើ​ពួក​យោធា​មីយ៉ាន់ម៉ា​នោះ​ឡើយ​។​​

ពលរដ្ឋ​មីយ៉ាន់ម៉ា​ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា Twitter, Facebook និង​ YouTube ដែល​ពេល​ខ្លះ​ត្រូវ​បាន​រារាំង​ រឹតបន្តឹង​ពី​ពួក​យោធា​ ដើម្បី​សុំ​ជំនួយ​ពី​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក​។​ ក្នុង​ចំណោម​រូបភាព​ Artwork ជា​ច្រើន​មាន​ Artwork មួយ​ដែល​ឃើញ​ហើយ​ស្លុត​ចិត្ត​បំផុត។

Artwork នោះ​គឺ​ ខណៈ​ដែល​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​យក​ម៉ាស៊ីន​វាស់​កម្ដៅ​ បាញ់​​កម្ដៅ​ប្រជាជន​របស់​ពួកគេ​ នៅ​មីយ៉ាន់ម៉ា​ឯណោះ​វិញ​គឺ​ យោធា​បាន​ប្រើ​កាំភ្លើង​គ្រប់​ប្រភេទ​បាញ​តម្រង់​ក្បាល​ ដើម្បី​សម្លាប់​ប្រជាជន​ខ្លួន​ឯង​ដែល​ងើប​ឡើង​តវ៉ា​ ដើម្បី​ប្រជាធិបតេយ្យ​៕

ប្រភព៖ Twitter អត្ថបទ៖ សៀនហួរ

មតិយោបល់