• 2021-03-31 03:23:13
  • ព័ត៌មាន

ប្រមុខ​ការពារ​ជាតិ​១២​ប្រទេស​​​ ចេញ​​​​​​​ថ្កោល​ទោស​​​ ​​លើ​ការ​បាញ់​​សម្លាប់​ជនជាតិ​ខ្លួនឯង​​​នៅ​​មីយ៉ាន់ម៉ា​

  • 2021-03-31 03:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​ការពារ​ជាតិ​មក​ពី​ប្រទេស​ចំនួន ​១២​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក៏​កម្រ​មួយ​​ ​ដោយ​ថ្កោលទោស​ទៅលើ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ បង្ក្រាប​ទៅលើក្រុម​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សេចក្តី​ថ្លែងការណ៍នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​អូស្ត្រាលី​ ចក្រភព​អង់គ្លេស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ហូឡង់ កូរ៉េខាងត្បូង និង​ប្រទេស​នូវែលសេឡង់ ​បន្ទាប់​ពីមាន​អំពើហិង្សា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​កាល​ពី​ចុង​សប្ដាហ៍​មុន​។

មនុស្ស​ជាង​៥០០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ខណៈ​របប​សឹក​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​គាំទ្រ​ដោយ​ប៉ូលិស បាន​បន្ត​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នៅ​ទូទាំង​ប្រទេស ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​​ ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​មក៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់