• 2021-03-31 07:51:20
  • ព័ត៌មាន

ឱកាសល្អហើយ! ឆ្នាំនេះ AUPP សម្រេចផ្ដល់អាហារូបករណ៍ ១០០% និងផ្ដល់តាមនិទ្ទេសជាច្រើនកន្លែង

  • 2021-03-31 07:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AUPP សម្រេចផ្ដល់អាហារូបករណ៍ ១០០% និងអាហារូបករណ៍តាមនិទ្ទេសជាច្រើនកន្លែងដល់សិស្សានុសិស្សដែលនឹងប្រលងបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ។

អាហារូបករណ៍ ១០០% មានចំនួន ៣០កន្លែង សំរាប់ជំនាញច្បាប់ ១០ ជំនាញកិច្ចការអន្ដរជាតិ ១០ និងជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ១០។ AUPP ក៏នឹងផ្ដល់អាហារូបករណ៍តាមនិទ្ទេសសម្រាប់គ្រប់មុខជំនាញសិក្សា ជាច្រើនកន្លែងទៀត ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B និង C ពីការប្រលងសញ្ញាបត្រទុតិយភូមិខាងមុខនេះ បន្ថែមដោយការប្រលងរៀបចំដោយ AUPP។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលមានកិច្ចសហការជាដៃគូជាមួយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលជាប់ក្នុងលំដាប់ខ្ពស់ក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅលើពិភពលោកនិងសាកលវិទ្យាល័យរដ្ឋហ្វតហេស៏ (Fort Hays State University) ដើម្បីផ្ដល់ជូននូវកម្មវិធីសិក្សាសញ្ញាបត្រទ្វេ ស្របតាមស្ដង់ដាអប់រំអាមេរិកាំងដែលមានគុណភាពខ្ពស់។ សិស្សនិស្សិតនឹងទទួលបានឱកាសសិក្សាជាមួយសាស្ដ្រាចារ្យពូកែៗ ដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។

ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ AUPP សូមលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ នៅតែបន្ដព្យាយាមក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ និងរក្សាសុខភាពឱ្យបានល្អក្នុងស្ថានភាពលំបាកនេះ ជាពិសេសចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬបាញ់អាល់កុលឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសង្គមជានិច្ច ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍យើង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩០ ០២៣ ឬចូលទៅកាន់ គេហទំព័រ៖ www.aupp.edu.kh ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញមានទីតាំងស្ថិតនៅអគារលេខ ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕

មតិយោបល់