• 2021-04-01 03:55:06
  • ព័ត៌មាន

កុំ​ចោទ​ចិន​ទៀត! WHO ថា​កូវីដ​ចម្លង​ពី​សត្វ​ប្រជៀវ មក​មនុស្ស​មិន​មែន​ចេញពី​មន្ទីរ​​ពិសោធន៍​ទេ​

  • 2021-04-01 03:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​អ្នក​ជំនាញការ​អន្តរជាតិ​មួយ​​ក្រុម​ទៅ​កាន់​ទីក្រុង​វូ​ហាន ប្រទេស​ចិន បើក​ការ​ស្រាវជ្រាវ​ប្រភព​​កូវី​ដ​១៩កាល​ពី​ពេល​កន្លង​ទៅ​នោះ​ លទ្ធផល​បាន​បង្ហាញ​ថា​កូវីដ​ គឺ​​ឆ្លង​មក​មនុស្ស​ពី​សត្វ​ប្រជៀវ​ណា​មួយ​តាម​​រយៈ​សត្វ​ជា​អន្តរការី​មួយ។

កន្លង​មាន​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ជំងឺឆ្លង​សកល​នេះ​​បណ្តាល​មកពី​ការ​លេច​ធ្លាយ​វីរុស​ចេញពី​កន្លែង​ពិសោធន៍​មេរោគ​ណាមួយ​ ហើយ​ខ្លះ​ថា​ទំនង​ជា​មេរោគ​ដែល​បង្កើត​ដោយ​ប្រទេស​ចិន​ -ល- ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា​ វា​ជា​រឿង​មិន​ពិត​នោះ​ទេ​។​ ​

​មាន​សេណា​រី​យ៉ូ​​២​ត្រូវ​បាន​លើក​ឡើង​ទីមួយ​​ ពួក​អ្នកជំនាញការ​ជឿ​ថា​វីរុស​ឈ្មោះ​ ​SARS-CoV-2 ដែល​បង្ក​ជំងឺ​កូវី​ដ​១៩ ​ដំបូង​មាន​ប្រភព​ចេញ​ពី​សត្វ​ប្រជៀ​វ​។​ ​​វីរុស​នេះ​​អាច​លោត​ពី​ប្រជៀវ ​មក​មនុស្ស​ដោយ​ផ្ទាល់​។​​ យ៉ាង​ណា​​សេណា​រី​យ៉ូ​ មួយ​ទៀត​ថា​ វីរុស​កូវីដ​​ដំបូង​គឺ​ឆ្លង​ពី​​ប្រជៀវ​ទៅកាន់​សត្វ​ណាមួយ​សិន​ ទើប​​ចម្លង​វីរុស​មកកាន់​មនុស្ស​បន្ត​៕ ​​

ប្រភព៖ CNA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់