• 2021-04-01 08:39:36
  • ព័ត៌មាន

ផ្ទុះ​កូវីដ​ខ្លាំង​ពេក​ បារាំង​ដាក់​បម្រាម​គោចរ​​​ មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ចាប់ពី​ម៉ោង ៧​ល្ងាច​តទៅ​​ ​​

  • 2021-04-01 08:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​បារាំង​បាន​ប្រកាស​បិទ​សាលារៀន​ទូទាំង​ប្រទេស​រយៈពេល ៣​សប្ដាហ៍​និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​រយៈពេល​មួយ​ខែ ផ្ទុះ​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​កូវីដ​​។

​នៅ​ក្នុង​ការ​ប្រកាស​តាម​​ទូរទស្សន៍​ទៅកាន់​ប្រទេស​ជាតិ លោក​ប្រធានាធិបតី​​ម៉ា​ក្រុង​និយាយ​ថា កិច្ច​ខិតខំ​ប្រឹង​ប្រែង​​នេះ​គឺ​មាន​ភាព​ចាំ​បាច់​ បារាំង​​នឹង​បិទ​សាលាមត្តេយ្យ សាលាបឋមសិក្សា និង​វិទ្យាល័យ​រយៈពេល ៣​សប្តាហ៍​ និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​នៅ​ម៉ោង ៧​ល្ងាច ដល់​ម៉ោង ៦​ព្រឹក​​។

​បន្ថែម​ពី​លើ​នោះ​​មនុស្ស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​សម្រាប់​ការ​លំហែ ប៉ុន្តែ​នៅ​ចម្ងាយ ១០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ និង​មិន​ត្រូវ​ជួបជុំគ្នា​ទេ​។ ហាង​មិន​ចាំបាច់​ភាគច្រើន​ក៏​ត្រូវ​បិទ​ដែរ​៕

ប្រភព៖ iTV ប្រែសម្រួល៖ សៀនហួរ

មតិយោបល់