• 2021-04-02 02:38:28
  • ព័ត៌មាន

ក្បាល​ម៉ាស៊ីន​ប៉ាគីស្ថាន ទាំង​ប្រធានាធិបតី​ និង​នាយករដ្ឋមន្ត្រី​ឆ្លង​កូវីដ​ទាំងអស់​

  • 2021-04-02 02:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​ប៉ាគីស្ថាន​ Arif Alvi និង​លោក​នាយករដ្ឋមន្ត្រី​ Imran Khan បាន​ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​មេរោគ​កូវីដ​.១៩។​

លោក​ប្រធានាធិបតី​ប៉ាគីស្ថាន​ Arif Alvi

សម្រាប់​លោក​ Arif Alvi គឺ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​.១៩ ដូស​ទី​មួយ​រួច​មក​ហើយ​ ពោល​គឺ​ប្រមាណ​២​សប្ដាហ៍​ក្រោយ​ការ​ចាក់​។ ក្នុង​នោះ​សមាសភាព​ក្បាល​ម៉ាស៊ីន​ផ្សេង​ទៀត​របស់​ប៉ាគីស្ថាន​ ដូចជា​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ Pervez Khattak ក៏​បាន​ឆ្លង​ដូចគ្នា​។

វីរុស​កូវីដ​​កំពុង​កើន​ឡើង​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ​ ដោយ​​អ្នក​ឆ្លង​សរុប​៦៥៩១១៦​នាក់ និង​ ១៤២៥០​នាក់​បាន​ស្លាប់​​ក្នុង​រយៈ​ពាល​ជាង​១​ឆ្នាំ​កន្លង​មក​៕

ប្រភព៖ indiatoday ប្រែសម្រួល៖ សៀនហួរ

មតិយោបល់