• 2021-04-02 06:37:05
  • ព័ត៌មាន

កម្ពុជា​ ត្រៀមខ្លួនស្វាគមន៍អ្នកទេសចរអន្តរជាតិ ៧លាននាក់ ក្រោយចប់វិបត្តិ​​កូវីដ.១៩

  • 2021-04-02 06:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩»។

សម្ដេចរំពឹងថាក្រោយការអនុម័តនេះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។ ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រៀមនឹងងើបឡើងវិញអាចក្រោមទម្រង់ជាអក្សរ U សម្រាប់ទេសចរណ៍អន្តរជាតិ និងទម្រង់អក្សរ V សម្រាប់ទេសចរណ៍ក្នុងស្រុក។

ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០៕

ប្រភព៖ ក្រសួងទេសចរណ៍ កែសម្រួល៖ សៀនហួរ

មតិយោបល់