• 2021-04-03 13:09:43
  • ព័ត៌មាន

សាលាហ្វាពន្លឺសិល្បៈ ដែល​ជួយ​កសាង​អនាគត​ដល់​សិស្ស​រាប់​ពាន់​នាក់​អាច​ប្រឈម​នឹង​ការ​បិទ​ទ្វារ​

  • 2021-04-03 13:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​បាត់ដំបង​នៅ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​កុមារ​ពី​សិល្បៈ​ទស្សនីយភាព និង​អនុវត្ត​ដូចជា ការ​គូរ​រូប ជីវ​ចលនា ការ​ថត​រូប ការ​រចនា​ក្រាហ្វិក និង​ខ្សែ​ភាពយន្ត បន្ថែម​ពី​លើ​សិល្បៈ​សម្ដែង​ដូចជា តន្ត្រី ល្ខោន របាំ​ និង​ការ​លោត​ហក់ ​សៀក​រហស្សកម្ម​។

យ៉ាង​ណា​បច្ចុប្បន្ន​សាលា​នេះ​កំពុង​​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​​ធ្ងន់ធ្ងរ​ដោយសារ​តែ​ជំងឺ​​កូវីដ​១៩​រាតត្បាត​ហើយ​មិន​អាច​ទទួល​កូន​សិស្ស​រៀន​​ថែម​ទៀត​ ក្នុង​នោះ​អាច​ឈាន​ទៅ​រក​ការ​បិទ​ទ្វារ​ថែម​ទៀត​។ សាលា​ហ្វារ​ពន្លឺ​​សិល្បៈ​ កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ចំណែក និង​ការ​គាំទ្រ​ដល់​ដើម្បី​បន្ត​ការ​អប់រំ​ក្មេង​ៗ​ក្នុង​ប្រភេទ​សិល្បៈ​ផ្សេង​ៗ​។​

សិស្ស​សាលា​ហ្វា​ពន្លឺ​សិល្បៈ​បាន​ប្រាប់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ថា​ សាលា​បាន​ផ្អាក​ការ​សម្ដែង​រយៈ​ពេល​១​ឆ្នាំ​ពេញ​ គឺ​ចាប់​តាំង​ពី​កូវីដ​ រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក​។ កាល​ពី​មុន​ចំណូល​មួយ​ផ្នែក​ធំ​គឺ​បាន​មក​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ប៉ុន្តែ​ដោយសារ​គ្មាន​ការ​សំដែង​ ធ្វើ​ឲ្យ​សាលា​ត្រូវ​រ៉ាប់រង​ចំណាយ​ខ្លួន​ ឯង​ និង​ខ្វះខាត​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អាច​ឈាន​ដល់​ការ​បិទ​តែ​ម្ដង។​

កាល​ពី​ពេល​កន្លង ហ្វាពន្លឺ​សិល្បៈបាន​សម្ដែង​សៀក រយៈ​ពេល​ ២៤ម៉ោង ១០នាទី និង​៣០វិនាទី ដោយ​បង្កើត​នូវ​កំណត់ត្រា​ថ្មី​សម្រាប់​កម្ពុជា គឺជា​ការ​សម្ដែង​សៀក​ដ៏​យូរ​ជាង​គេ​នៅ​លើ​ពិភពលោក​។ ក្នុង​នោះ​សាលា ត្រូវ​ការ​រៃ​អង្គាស​ថវិកា ១លានដុល្លារ គឺ​ត្រឹម​តែ ១/១៦នៃ​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បរិច្ចាគ ១​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​សិល្បៈ​ក៏​ដូចជា គាំទ្រ​ដល់​ដំណើរការ​បន្ត​របស់ ហ្វារ។

អ្នក​អាច​ជួយ​សាលា​ហ្វា​ពន្លឺ​សិល្បៈ​បាន​តាម​រយៈ​ការ​ចូលរួម​វិភាគទាន​​ ដើម្បី​ហ្វារ​អាច​រួច​ផុត​ពី​វិបត្ដិ​កូវីដ​១៩ និង​ជួយ​រក្សា​បេសកកម្ម​ផ្លាស់​ប្ដូរ​ខ្សែ​ជីវិត​តាម​រយៈ​សិល្បៈ​ ឱ្យ​នៅ​តែ​រស់រាន្ដ​មានជីវិត​ក្នុង​ឆ្នាំ​នេះ។ សូម​លោក​អ្នក​បរិច្ចាគ​ប្រាក់ ១ ដុល្លារ ឬ ច្រើន​ជាង​នេះ​មកកាន់៖

គណនី ABA - ០០០ ៧៨៤ ៦៧៣

គណនី អេស៊ីលីដា - ៣៤៧៦ ០១ ៣១៥២៣៤ ៤៤

គណនី វីង - ០៣៩៦៩៩៩៦ ឬ https://phareps.org/donate/

សូម​លោក​អ្នក​ថត​អេក្រង់​ដែល​អ្នក​បាន​ធ្វើ​ការ​បរិច្ចាគ​។ បន្ទាប់​មក tag ឬ mention មិត្តភក្ដិ​របស់​អ្នក ចំនួន ៥​នាក់​ ជួយ​ចូលរួម​វិភាគទាន​ជា​ទឹក​ប្រាក់​ ១​ដុល្លារ ម្នាក់​ៗ​ដូច​គ្នា​ផង​ដែរ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់