• 2021-04-07 08:08:52
  • ព័ត៌មាន

ក្រោយ​ប្រតិបត្តិការ​ជា​ច្រើន​ខែ​ នាវាចម្បាំង សម័យសង្រ្គាមត្រូវ​ស្រង់ចេញពីទឹក​ នៅស្រុកស្រីសន្ធរ ​

  • 2021-04-07 08:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​​រយៈ​ពេល​៦​ខែ​​ហើយ​ដែល​ កម្លាំង​ជំនាញ​បាន​ប្រមូល និង​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​​មក​លើ​គោក​ជា​បន្ត​បន្ទាប់​ពោល​គឺ​ ​ចាប់​ពី​ខែ​តុលា ឆ្នាំ២០២០មក​។

​សរុប​ក្រុម​ការងារ​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​​​ប្រមាណ ១៦តោន ព្រម​ទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​ចំនួន​៦ និងសម្ភារសឹកមួយចំនួនទៀត។ នៅ​ថ្ងៃ​នេះ​តួ​នាវាចម្បាំង​ទាំង​មូល​​ត្រូវ​បាន​ស្រង់ចេញពីទឹក ​ក្នុង​ចំណុច​ភូមិសាស្ត្រ​ នៅ​ភូមិ​វាល ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

នាវា​ដែលលិចក្នុង​កំឡុង​សង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ។​ ស្ថានភាព​នាវា​មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

ពិធី​ស្រង់​នាវា​ប្រព្រឹត្ត​ឡើង​ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត ជា​ប្រធាន​ក្រុម​ការងារអន្តរ​ក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ​អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា​ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត៕

ប្រភព៖ ក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម

អត្ថបទ៖ សៀនហួរ

មតិយោបល់