• 2021-04-08 04:25:18
  • ព័ត៌មាន

សូមឱ្យស្ថានភាពឆាប់ល្អប្រសើរឡើងវិញ! ថ្ងៃនេះអ្នកជំងឺកូវីដ ចំនួន ៩០នាក់ទៀតបានជាសះស្បើយ

  • 2021-04-08 04:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះមានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ១១៣ នាក់ទៀត សុទ្ធតែជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៩០ នាក់។

តួលេខខាងលើក៏បានបង្ហាញពីចំនួនអ្នកជាសះស្បើយនៅទាំង ៩០ នាក់ ក្នុងនោះមាន ៨៨ នាក់ ជាអ្នកបានឆ្លងក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ។ បញ្ជាក់បន្ថែម អ្នកកំពង់សោមជាសញស្បើយច្រើនជាងគេគឺ ៦៤ នាក់ នៅព្រឹកថ្ងៃទី ៨ មេសា ២០២១ នេះ ។

ដោយឡែកបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ២៤៩៦ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់