• 2021-04-09 06:25:30
  • ព័ត៌មាន

ចេញពីពេទ្យគេឱ្យបន្តឃុំខ្លួនឯង ១៤ថ្ងៃទៀត បែរជាទៅស្រុក ហើយដើរលេងពេញភូមិ

  • 2021-04-09 06:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩ និងត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅផ្ទះ ប៉ុន្តែបែរជាមកផ្ទះនៅស្រុកកំណើត ក្នុងខេត្តកំពង់ឆ្នាំង និងដើរឆ្វាចឆ្វាចពេញទាំងភូមិ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិញ។ នេះបើតាមប្រភពពីបណ្ដាញសារព័ត៌មាន Fresh News ។

បញ្ចាក់ផងដែរថា បន្ទាប់ពីព្យាបាលជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឲ្យបុរសខាងលើធ្វើដំណើរចាកចេញទៅណានោះទេ គឺត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនៅផ្ទះ និងធ្វើតាមការណែនាំផ្សេងៗដើម្បីពិនិត្យស្ថានភាពជំងឺជាបន្តទៀតសិន ប៉ុន្តែបុរសម្នាក់នេះ មិនបានស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ។ រូបគាត់បានធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេទាំងយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឲ្យធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ។

តាមប្រភពដដែល នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា បុរសខាងលើ ជាអ្នកបើកបររថយន្តឱ្យប្ដីប្រពន្ធពីរនាក់ ដែលផ្ទុកកូវីដ១៩ មានទីលំនៅក្នុងរាជធានីភ្នំពេញ និងមានចំការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានធ្វើឲ្យពាក់ព័ន្ធដល់ប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំពង្រ បង្កើតជាព្រឹត្តិការណ៍រហូតដល់មានការបិទផ្សារពង្រជាច្រើនថ្ងៃកន្លងទៅនេះ។

បន្ទាប់ពីគាត់បានមកដល់ភូមិទ័ពត្បែង ដែលជាភូមិកំណើតរបស់គាត់នៅយប់ថ្ងៃទី៧ ខែមេសា ហូតដល់ថ្ងៃទី៨ ខែមេសា គាត់បានធ្វើដំណើរក្នុងភូមិត្បែង ទៅភូមិថ្មី ដែលជាផ្ទះប្រពន្ធរបស់គាត់នៅទីនោះ។ នៅដល់យប់ទី៨ ខែមេសា ទើបអាជ្ញាធរដឹងព័ត៌មាននេះ និងបានរាយការណ៍ជាបន្តបន្ទាប់ ទើបក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានយករថយន្តទៅដាក់បុរសខាងលើ យកមកធ្វើចត្តាឡីស័ក ៕

ប្រភព៖ Fresh News

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

មតិយោបល់