• 2021-04-09 08:49:36
  • ព័ត៌មាន

មិនចេះតិច! ថៃរកឃើញអ្នកវិជ្ជមានកូវីដថ្មី ៥៥៩នាក់ ដែលភាគច្រើនឆ្លងចេញពីក្លឹបរាត្រី

  • 2021-04-09 08:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដថ្មី រហូតដល់ ៥៥៩នាក់ ដែលភាគច្រើនឆ្លងចេញពីកន្លែងកម្សាន្តសប្បាយ រួមមាន បារ រង្គសាល ខារ៉ាអូខេ និង ក្លឹបរាត្រី ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍។

រូបភាព ៖ Bangkok Post

ទន្ទឹមនឹងនេះ មានអ្នកជំងឺកូវីដស្លាប់ថ្មីម្នាក់ទៀត ដែលត្រូវគេស្គាល់ថា ជាបុរសមានវ័យ ៦០ឆ្នាំ។ ចំពោះតួលេខអ្នកស្លាប់ដោយសារកូវីដនៅប្រទេសថៃ គិតមកទល់ពេលនេះ កើនឡើងដល់ ៩៦នាក់។

គួរឱ្យដឹងថា ទិន្នន័យអ្នកវិជ្ជមានកូវីដសរុបនៅក្នុងប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជានេះ មានចំនួន ៣០.៨៦៩នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយ ២៨.១២៨នាក់ គិតត្រឹមថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១៕

រូបភាព ៖ Bangkok Post

ប្រភព៖ Bangkokpost ប្រែសម្រួល៖ ពិទូ

មតិយោបល់