• 2021-04-12 02:55:46
  • ព័ត៌មាន

ត្រឹម១ថ្ងៃ! ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ប្រមាណជិត ១ពាន់នាក់ ខណៈអាជ្ញាធរព្រមានពីការអស់វ៉ាក់សាំងប្រើប្រាស់

  • 2021-04-12 02:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃ កាលពីថ្ងៃ អាទិត្យ ទី ១១ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ បានប្រកាសពីតួលេខអ្នកមានវិជ្ជមានកូវីដថ្មី ចំនួន ៩៦៧នាក់។ ដោយចំនួននេះជាការរកឃើញដ៏ច្រើនបំផុតមិនធ្លាប់មាន ត្រឹមរយៈពេល ២៤ម៉ោង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia ។

អាជ្ញាធរថៃ បានចេញវិធានការ ហាមប្រាម ការធ្វើដំណើរមិនចាំបាច់ និងកាត់បន្ថយការ ជួបជុំប្រមួលផ្តុំមានមនុស្សច្រើន។ ទន្ទឹមនឹងនេះ មន្រ្តីថៃ ក៏បានព្រមានទៅលើប្រជាជនថា បើនៅតែមិនព្រមស្តាប់តាមការណែនាំ ប្រទេសថៃអាចនឹងជួបហានិភ័យ ត្បិតអីវ៉ាក់សាំងការពារកូវីដ មាននៅក្នុងប្រទេស កាន់តែជិតអស់ ខណៈប្រជាជនជាច្រើននាក់ទៀត មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។

គួរឱ្យដឹងថា ប្រទេសមានព្រំប្រទល់ជាប់កម្ពុជាមួយនេះ មានអ្នកឆ្លងកូវីដសរុប ៣២ ៦២៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៩៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី ១១ ខែមេសា ឆ្នាំ ២០២១៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

មតិយោបល់