- 2021-04-12 02:39:18
- ព័ត៌មាន
ធ្លាប់តែឃើញនៅបរទេស! គ្រែព្យាបាលជាច្រើនតម្រៀបគ្នាជាជួរ ត្រៀមព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល
- 2021-04-12 02:39:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញនៅបរទេស! គ្រែព្យាបាលជាច្រើនតម្រៀបគ្នាជាជួរ ត្រៀមព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល
ចន្លោះមិនឃើញ
សាលពិព័រណ៍ និងអគាររៀបការនៅទីក្រុងកោះពេជ្រ បានក្លាយជាទីតាំងមួយបន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ នេះបើតាមការប្រកាសឲ្យដឹងពីអាជ្ញាធរ។
កាលពីថ្ងៃទី១០ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងសារពិសេស អំពីការឲ្យរៀបចំទីតាំងកោះពេជ្របន្ថែម ក្រោយផ្ទុះករណីឆ្លងកូវីដរាប់រយនាក់ផ្ទួនៗនៅប៉ុន្មានថ្ងៃចុងក្រោយ ធ្វើឲ្យនៅមន្ទីរព្យាបាលក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យនានា ពេញហៀរ។
ទិដ្ឋភាពនៅកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាលនៅទីតាំងកោះពេជ្រ គេឃើញមានគ្រែជាច្រើនដាច់កន្ទុយភ្នែកតម្រៀបគ្នា ជាជួរៗ ដែលរូបភាពទាំងនេះធ្លាប់តែឃើញនៅបរទេសប៉ុណ្ណោះ ពេលនេះអាជ្ញាធរចាប់ផ្ដើមអនុវត្តវិធានការបន្ទាន់ នៅកម្ពុជាដែរ បន្ទាប់ពីស្ថានភាពកូវីដមិនបានធូរស្រាល។
រដ្ឋាភិបាល បានរៀបចំទីតាំងព្យាបាលបន្ថែមជាបន្តបន្ទាប់ នៅសាលារៀន និងទីតាំងឯកជនផ្សេងទៀត សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ក្រៅពីរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន ក៏បញ្ជាឱ្យ ខេត្តនីមួយៗ ត្រូវរៀបចំកន្លែងដាក់អ្នកជំងឺកូវីដ-១៩ យ៉ាងតិច ៥០គ្រែឡើងទៅ៕