• 2021-04-12 10:41:20
  • ព័ត៌មាន

ទីបំផុត! អ្នកជំងឺកូវីដ ដែលគេចវេស ហៅពេទ្យឱ្យទៅយកគ្មានសល់ម្នាក់ ក្រោយព្រមានចាត់ការតាមច្បាប់

  • 2021-04-12 10:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានប្រកាសទុករយៈពេល៣ថ្ងៃ ឲ្យអ្នកដែលកើតជំងឺកូវីដ១៩ ដែលគេចវេស ប្រញាប់ទាក់ទងមកជាបន្ទាន់ ដើម្បីយកទៅព្យាបាល។ ទាក់ទិននឹងបញ្ហានេះ សាលារាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌ ដោយទុករយៈពេល ៣ថ្ងៃ ឱ្យទាក់ទងមកអាជ្ញាធរ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ក្នុងករណី នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ ដោយអាចចេញដីកា តាមចាប់ខ្លួនតែម្តង។

ក្រោយអាជ្ញាធរ ប្រកាសចាត់វិធានការក្តៅ អ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ជាង ៥០នាក់ ដែលរកមិនទាន់ឃើញនោះ នៅរសៀលថ្ងៃទី ១២ មេសា ២០២១ នេះ បានទាក់ទងមកអាជ្ញាធរអស់ហើយ ដើម្បីមកទទួលពួកគាត់ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ។ នេះបើតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ។

ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញ ក៏បានធ្វើការព្រមានទៅដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើរទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ចំពោះអ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ ធ្វើការអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃ ដោយរួមមកជាមួយលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩៕

ប្រភព ៖ សាលារាជធានីភ្នំពេញ

អត្ថបទ ៖ ពិទូ

មតិយោបល់