• 2021-04-13 02:40:56
  • ព័ត៌មាន

ព្រឹក ១៣ មេសា​ នេះ កម្ពុជាប្រកាសរកឃើញ មនុស្ស ១៨១នាក់ទៀត ឆ្លងកូវីដ-១៩

  • 2021-04-13 02:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែមេសានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដបន្ថែម ចំនួន ១៨១ ករណីទៀត ដែលក្នុងនោះ ១៧៨ នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង អ្នកដំណើរចូលមកកម្ពុជា ចំនួន ២ករណី រួមទាំងពលករមកពីថៃម្នាក់ទៀត ។ ក្រៅពីអ្នកឆ្លងទាំង ១៨១ នាក់ ក៏មានករណីជាសះស្បើយ ចំនួន ៤០ នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា បានកើនដល់ ៤៦៩៦ នាក់ហើយ ដែលក្នុងនោះ ៤១៦០ ករណី ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំណែកអ្នកជាសះស្បើយសរុប មានចំនួន ២២៥២ នាក់៕

សូមអានសេចក្ដីជូនព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់