• 2021-04-13 03:00:27
  • ព័ត៌មាន

​វ៉ាក់សាំង​ Sinovac របស់​ចិន​បាន​ដឹក​ទៅ​ដល់​ទឹក​ដី​ហ្វីលីពីន​ ដែល​កំពុង​រងគ្រោះ​ធ្ងន់​ដោយសារ​កូវីដ​

  • 2021-04-13 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ហ្វីលីពីន​​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩CoronaVac កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ តាម​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។​

​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន The Philippine Airlines​ បាន​ដឹក​វាក់សាំង​​មក​កាន់​ទីក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​រដ្ឋាភិបាល​មាន​បំណង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ហ្វីលីពីន​ចំនួន​៧០​លាន​​នាក់​នៅ​ឆ្នាំ​នេះ​​ដោយ​ចាប់ផ្តើម​ចាក់​ពី​បុគ្គលិក​សុខាភិបាល និង​មនុស្ស​ចាស់​។​ ​

​ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ជាង​១ម៉ឺន​នាក់ ដែល​ធ្វើ​​អោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​ជាង​ ៨៦៥០០០​នាក់ និង​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​បាន​​កើន​ដល់​១៤៩៤៥​នាក់៕

ប្រភព៖ Xinhua ប្រែសម្រួល៖ សៀនហួរ

មតិយោបល់