• 2021-04-13 06:47:07
  • ព័ត៌មាន

អ្នកធ្លាប់ចូលសាខា ABA ២ទីតាំងនេះ បើមានការសង្ស័យ សូម​ទៅធ្វើតេស្តរកកូវីដជាបន្ទាន់

  • 2021-04-13 06:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបានចេញផ្សាយនៅថ្ងៃទី ១៣ មេសា ២០២១ នេះបានឲ្យបង្ហាញពីសាខា​ធនាគារ ABA ចំនួន ២ទីតាំង ដែល​មានពាក់ព័ន្ធនិងករណីកូវីដ-១៩។ ទីតាំងទាំងនោះ សុទ្ធសឹងតែមានអ្នកជំងឺវិជ្ជមានកូវីដ ១៩ ទៅកាន់ទីនោះដោយផ្ទាល់តែម្ដង ។

១.ទីតាំង ABA សាខាស្ដាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១ ៣៩ នាទី ដល់ ១២ ១១ នាទី។ អ្នកជំងឺ បានចូលទៅប្រើប្រាស់សេវានៅខាងក្នុងទីតាំងមានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត ស្ថិតនៅក្នុងហានិភ័យកម្រិត ២។​

២.ទីតាំង ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅផ្លូវអាស៊ានលេខ១១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា អ្នកជំងឺបានចូលនៅម៉ោង ១៥ ២១ នាទី ចេញម៉ោង១៥ ៣៧ នាទីបានទៅប្រើសេវានៅខាងក្នុងទីតាំង។

សូមបងប្អូនអ្នកពាក់ព័ន្ធ ឬមានការសង្ស័យសូមទៅធ្វើតេស្តសំណាកករណីមានអាការៈសង្ស័យមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ៕

អត្ថបទដោយ៖ Su In

មតិយោបល់