• 2021-04-13 10:03:58
  • ព័ត៌មាន

ព្រះសង្ឃនៅវត្តអារាមមួយកំពុងខ្សត់ចង្ហាន់ខ្លាំង ក្រោយវត្តត្រូវបិទ ព្រោះពាក់ព័ន្ធអ្នកជំងឺកូវីដ

  • 2021-04-13 10:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តអម្ពវ័ន ហៅវត្តព្រែកថ្មី ដែលមានទីតាំងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានបិទបណ្តោះអាសន្នក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ដែលធ្វើឲ្យវត្តអារាមទាំងមូលកំពុងជួបប្រទះភាពខ្វះខាត។ នេះបើតាមការបង្ហោះរបស់ទំព័រផេកហ្វេសប៊ុកមួយដែលមានឈ្មោះ ភោជនីយដ្ឋាន ភារ៉ា ជំនោរក្បាលកោះ។

៣ ថ្ងៃកន្លងផុតតាំងពីថ្ងៃទី ១១ ខែមេសា ក្រោយពេលវត្តអារាមមួយដែលមានឈ្មោះ វត្តអម្ពវ័ន ហៅវត្តព្រែកថ្មី ត្រូវបានបិទដោយសារតែមានជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ រីឯព្រះសង្ឃ តាជី យាយជី គណកម្មការអារ្យវត្ត ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ (ចត្តាឡីស័ក) ដែលធ្វើឲ្យវត្តខាងលើកំពុងតែមានការខ្វះខាតបច្ច័យ ចង្ហាន់បិណ្ឌបាត្រ គ្រឿងឧបភោគបរិភោគផ្សេងៗ ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លាក្នុងការជួយគឺអាចទំនាក់ទំនងព្រះចៅអធិការវត្តដោយផ្ទាល់តាមរយៈខ្សែទូរសព្ទដែលមានលេខ 070 66 99 08 / 010 432 200 ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់