• 2021-04-13 10:11:29
  • ព័ត៌មាន

ខេត្តសៀមរាបសម្រេចបិទខ្ទប់ ផ្សារ ២ កន្លែង ទីតាំងកំពុងផ្ទុះកូវីដ

  • 2021-04-13 10:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និង ផ្សារវត្តអធ្វារ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ២៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១។

គួរជម្រាបថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាបបាន សម្រេចបិទខ្ទប់ទីតាំងជាបណ្ដោះអាសន្ននូវទីតាំងដែលជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាបន្តបន្ទាប់ ក្នុងន័យកាត់បន្ថយការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ ក្នុងនោះខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៤នាក់ផងដែរ ៕

សូមមើលសេចក្ដីជូនដំណឹងខាងក្រោម៖

អត្ថបទដោយ៖ Su In

មតិយោបល់