• 2021-04-14 04:50:12
  • ព័ត៌មាន

ព្រឹកនេះ អ្នកឆ្លងកូវីដនៅភ្នំពេញ ជាង ១០០នាក់ទៀត មិនទាន់មានកន្លែងសម្រាកព្យាបាល

  • 2021-04-14 04:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ មានចំនួន ១៧៨ នាក់ទៀត ដែលក្នុងនោះ ១៧៧ ជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង១ករណីទៀត ជាពលករមកពីប្រទេសថៃ។ ក្នុងនោះដែរ ក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣៨ នាក់ផងដែរ។

តួលេខខាងលើក៏បានបង្ហាញពីចំនួនអ្នកឆ្លងនៅរាជធានីភ្នំពេញចំនួន ១៤៩ នាក់ ដែលក្នុងនោះ មានជនជាតិខ្មែរចំនួន ១៤៨ នាក់។ គួរបញ្ជាក់ដែរថា អ្នកជំងឺទាំង១៤៩ នាក់ នៅពុំទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយទេ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៤៣៣៧ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់