• 2021-04-14 06:15:01
  • ព័ត៌មាន

ប្រពៃណាស់! ភីហ្សាទាំងតុៗ ត្រូវ​បានតម្រៀប​ចែកជូនបងប្អូនដែលខ្វះខាត អំឡុងគ្រាដ៏លំបាកនេះ!

  • 2021-04-14 06:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២១ ហាងដូមីណូភីហ្សា (Domino’s Pizza) បាន​ចែកភីហ្យាឥតគិតថ្លៃ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតនាអំឡុងពេល កូវីដនេះ។

លោក គួច សុខលី បានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា ''ភីហ្សាចំនួន ៥០០កញ្ចប់ ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ហើយចាប់ផ្តើមជាមួយស្នាមញញឹមក្នុងឆ្នាំថ្មីនេះ។ អ្នកមិនឯកានោះទេ ព្រោះអ្នកមានពួកយើង ដូមីណូភីហ្យានឹងនៅជាមួយអ្នក ''។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមក Domino’s Pizza ក៏បានធ្វើកិច្ចការសង្គម​ជាច្រើនផងដែរ ដែលមានដូចជាការ​ចែកអាហារ និងសម្ភារៈ ដល់ក្រុមគ្រូពេទ្យជួរមុខផងដែរ។ លោក​គួច សុខលី ​អគ្គនាយក និង​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន យីន​កុក ធ្លាប់បានប្រាប់ Sabay នាពេលកន្លងមកថា៖

«យើងដឹងហើយថា កូវីដ១៩ ប៉ះពាល់សេដ្ឋកិច្ចជាសកល ដូមីណូភីហ្សាក៏ប៉ះពាល់ដែរ តែយើងចូលរួមសកម្មភាពមនុស្សធម៌ ព្រោះចង់ស្ដារឲ្យស្ថានភាពប្រសើរឡើងឆាប់ៗ ហើយសេដ្ឋកិច្ចយើងងើបឡើងទៅមុខយ៉ាងលឿនវិញដែរ។ ដូច្នេះនៅក្នុងកាលៈទេសៈនេះ វិស័យឯកជន ត្រូវចូលរួមយ៉ាងសកម្មភាព តើយើងអាចធ្វើអ្វីបាន យើងធ្វើ ទោះតិចក្ដី ច្រើនក្ដី ដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញឆាប់ៗ»៕

               ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

                                                                                                                    

អត្ថបទ ៖ មេខាឡា

មតិយោបល់