• 2021-04-14 06:00:47
  • ព័ត៌មាន

សោកសង្រេងពន់ពេក! លោកតាអាយុ ៨៦ឆ្នាំ បានស្លាប់ដោយសារកូវីដ-១៩ មុនដល់មន្ទីរពេទ្យ

  • 2021-04-14 06:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ១៤ មេសានេះ តាមរបាយការណ៍ពីមន្ទីរពេទ្យជោរៃ បានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ។ អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ជាមួយនឹង ស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ។

ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ កូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ ( Mourant entrant avec COVID-19) ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់