• 2021-04-19 01:25:53
  • ព័ត៌មាន

វីដេអូស្ដែងៗ គ្រូពេទ្យប្រើឧបករណ៍ថ្មីតេស្តរហ័សនៅផ្សារនាគមាស តែមួយភ្លែតរកឃើញអ្នកវិជ្ជមាន ៦០នាក់

  • 2021-04-19 01:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៨ មេសា ២០២១នេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅក្នុងផ្សារនាគមាសចំនួន៦៨០ នាក់ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលអាចកំណត់លទ្ធផលសំណាកត្រឹមរយៈពេល ១៥នាទី។

ឧបករណ៍តេស្តរហ័សមានឈ្មោះ «PANBIO COVID-19 Ag RAPID TEST DEVICE» ដែលវាមានសមត្ថភាពខ្ពស់ក្នុងកំណត់លទ្ធផលវិជ្ជមាន ឬអវិជ្ជមាននៃតេស្តសំណាកត្រឹមតែរយៈពេល ១៥នាទី។ យ៉ាងណាមិញ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងដែរថា «ដោយយោងតាមការប្រជុំពិភាក្សា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្រេចជ្រើសយើងឧបករណ៍តេស្ដរហ័សនេះ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី»។

យ៉ាងណា ការធ្វើតេស្តសំណាកកាលពីម្សិលមិញនៅក្នុងផ្សារនាគមាសទៅលើអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង ប្រយោល ភាគច្រើនជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ ក្នុងចំណោមអ្នកដែលត្រូវបានយកសំណាកចំនួន ៦៨០ មានវិជ្ជមានចំនួន ៦០ នាក់គ្រាន់តែធ្វើការតេស្តមិនបានប៉ុន្មានម៉ោងផង ៕

ខាងក្រោមជាវីដេអូតេស្តសំណាកដោយប្រើឧបករណ៍តេស្តរហ័ស PANBIO COVID-19 Ag RAPID TEST DEVICE

អត្ថបទ ៖ មេខាឡា

មតិយោបល់