• 2021-05-03 05:29:11
  • ព័ត៌មាន

មិនខ្ចីខ្លាច! ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ម្ដុំគ្នាយ៉ាងកកកុញទៀតហើយ ក្នុងព្រឹត្តិការណ៍បោះឆ្នោត

  • 2021-05-03 05:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបោះឆ្នោតនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២១នេះ ប្រព្រឹត្តទៅនៅក្នុងរដ្ឋចំនួន ៥ ក្នុងប្រទេសនេះ។ ក្នុងរូបភាព ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ ត្រូវបានគេឃើញថា មនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នានៅពាសពេញដងផ្លូវ បណ្តាឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពេញប្រទេសកាន់សាសនា ហិណ្ឌូមួយនេះ។

ក្នុងរូបភាពដែលបានចែកចាយពេញបណ្តាញសង្គម ឃើញថា ប្រជាជនឥណ្ឌាហាក់មិនគិតគូអំពីហានិភ័យការឆ្លងវីរុសកូវីដ ផ្ទុយទៅវិញពួកគេទាំងនោះ មិនបានរក្សាគម្លាត និង មិនបានពាក់ម៉ាស់ដើម្បីការពារនោះទេ។ ខណៈពេលនេះ ឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងទប់ទល់នឹងវីរុសកូវីដប្រភេទថ្មី ដែលឆក់យកជីវិតពលរដ្ឋរាប់សែននាក់៕

ប្រភព៖ BBC ប្រែសម្រួល ៖ ពិទូ

មតិយោបល់