• 2021-05-06 03:27:06
  • ព័ត៌មាន

សូមជ្រាប! សង្កាត់ចំនួន ១១ ក្នុងខណ្ឌទាំង ៦ នេះ ត្រូវកំណត់ជាតំបន់ក្រហម ៧ថ្ងៃបន្តទៀត

  • 2021-05-06 03:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយប់ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែក ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។ យ៉ាងណា សង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញនៅបន្តដាក់ជាតំបន់ក្រហម (តំបន់ដែលមានការឆ្លងរាតត្បាតខ្លាំងពីជំងឺកូវីដដ១៩) ក្នុងរយៈពេល ៧ថ្ងៃ ទៀត។

ដែលសង្កាត់ទាំងនោះ មានដូចជា ៖

- ខណ្ឌ ៧មករា៖ សង្កាត់វាលវង់ (ប្លុកបុរីកីឡា ចំនួន ៨អគារ) ។

- ខណ្ឌទួលគោក៖ សង្កាត់បឹងកក់ទី២ (ភូមិ ២៣), សង្កាត់បឹងសាឡាង (ភូមិ ១០,ភូមិ១៤, និងផ្នែកខ្លះនៃភូមិ ១៦), សង្កាត់ផ្សារដើមគរ (ភូមិ១, ភូមិ២, ភូមិ៣, ភូមិ៥,ភូមិ៦ និងភូមិ៧) ។

- ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១ (ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី), សង្កាត់ស្ទឹងមានជ័យទី២ (ភូមិដំណាក់ធំ៤ និងផ្នែកខ្លះនៃភូមិភ្នាត), សង្កាត់ស្ទឹងមានជ័យទី៣ (ផ្នែកខ្លះនៃភូមិទ្រា៤,ផ្នែកខ្លះនៃភូមិដំណាក់ទី២, ផ្នែកខ្លះនៃភូមិដំណា់ទី៣ និងផ្នែកខ្លះនៃភូមិដំណកា់ទី៥) ។

- ខណ្ឌឬស្សីកែវ៖ សង្កាត់ទួលសង្កែទី១ (ភូមិទួលសង្កែ, ភូមិចុងខ្សាច់, ភូមិបាក់ទូក) ។

- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ (ភូមិត្រពាំងថ្លឹង១, ភូមិត្រពាំងថ្លឹង២,ភូមិត្រពាំងថ្លឹង៣, ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង្រ), សង្កាត់ចោមចៅទី២ (ភូមិជ្រៃកោង) ។

- ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី២ (ផ្នែកខ្លះនៃភូមិដើមចាន់) ។

សូមមើលបន្ថែមលើផែនទីដែលបានភ្ជាប់ជូនខាងក្រោមនេះ

អត្ថបទ ៖ មេខាឡា

មតិយោបល់