• 2021-05-06 04:30:58
  • ព័ត៌មាន

សញ្ញាណកាន់តែល្អប្រសើរ! ប្រកាសថ្ងៃនេះ តួលេខអ្នកឆ្លងថ្មី នៅកម្ពុជាបន្តធ្លាក់ចុះ ជាងពីម្សិលមិញទៀត

  • 2021-05-06 04:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ០៦ ឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបង្ហាញតួលេខនៃចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងប្រទេស សរុបមាន ៦៥០ នាក់ ដែលជាករណីឆ្លងកាលពីថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២១ ។ ចំនួននេះមានការថយចុះចំនួន ២២ នាក់បន្ថែមទៀត បើធៀបនឹងទិន្នន័យថ្ងៃទី ៤ ឧសភា ២០២១ មានចំនួនអ្នកឆ្លង ៦៧២ នាក់ ។

ថ្វីដ្បិតនេះជាការធ្លាក់ចុះចំនួនអ្នកវិជ្ជមានថ្មីគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនមែនមានន័យថា ស្ថានភាពល្អប្រសើរនោះទេ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កំពុងបន្តប្រយុទ្ធប្រឆាំងយ៉ាងតឹងតែង នាពេលនេះ ។ អ្វីៗអាចល្អប្រសើរឡើងវិញមិនមែនអាស្រ័យតែទៅលើវិធានការរបស់រដ្ឋាភិបាលនោះទេ គឺវាអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅវិធានការមួយចំនួនដូចជា៖

៣ការពារ ៣កុំ

ចាក់វ៉ាក់សាំង

នៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ) ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់