• 2021-05-07 08:19:09
  • ព័ត៌មាន

ក្រសួងនឹងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ នៅទូទាំងប្រទេសឱ្យបាន ១០លាននាក់ ត្រឹមឆ្នាំ ២០២២

  • 2021-05-07 08:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញផ្សារជាសាធារណៈស្ដីពី ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំង។

នៅទំព័រទី ១ នៃផែនការមេ ត្រង់ចំណុចនិយាយពីគោលដៅបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នឹងធ្វើឡើងលើើ ប្រជាពលរដ្ឋគោលដៅនៅក្នុងប្រទេសកម្ពុជា ១០លាន នាក់ ឬ ៦២% នៃប្រជាពលរដ្ឋសរុបបាន ចាក់វ៉ាក់សាំងកូវីដ-១៩ និងអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ លើសពី ៩៥% នៃប្រជាពលរដ្ឋ គោលដៅបានចាក់វ៉ាក់សាំងនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២” តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់ពេល វេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

គោលបំណង ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានគោលបំណង “ ការពារ ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវការឈឺសម្រាកពេទ្យនិងស្លាប់ ការពារប្រព័ន្ធ សុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច” ។

ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដាក់ចេញនូវយុទ្ធសាស្ត្រ សកម្មភាព និងនិតិវិធី ដែលត្រូវអនុវត្តដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យបានទាន់ ពេលវេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ និង សហគមន៍ ទូទាំងប្រទេស ។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវផ្សាភ្ជាប់នឹងការអនុវត្តវិធានការ « ៣ ការពារ និង ៣ កុំ» និងការពង្រឹងប្រព័ន្ធ សន្តិសុខសុខភាពជាតិ នេះជាជំហានដ៏សំខាន់ក្នុងការវិលត្រឡប់ជាបណ្តើរៗ ទៅកាន់ភាពប្រក្រតីនៃការរស់នៅ តាមបែបគន្លងថ្មី ជាពិសេសការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំខាងមុខ។

ចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទ ទៀត ដែលនឹងបង្ការការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ ទៅលើវិស័យសេដ្ឋកិច្ច និង សង្គមកិច្ច។

គោលការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩៖ (១)ស្ម័គ្រចិត្តនិងមិនបង់ថ្លៃ (២)កំណត់ប្រជាពលរដ្ឋ គោលដៅជាអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងតាមជំហានៗ(៣) សុវត្ថិភាព និងប្រសិទ្ធភាព និង(៤) រក្សា និរន្តភាពនៃការផ្តល់សេវាសុខភាពជាសារវន្តជាប្រចាំ ៕

មតិយោបល់